ការដាំត្រកួន
វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំបន្លែ » ការដាំត្រកួន ១-ការរៀបចំគ្រាប់ពូជ៖ យើត្រូវយកគ្រាប់ពូជត្រាំក្នុងទឹកជីធម្មជាតិរយះពេល១២ម៉ោង រួចស្រង់គ្រាប់ពូជរួចយកក្រណាត់ មកខ្ចប់និងផ្សើមទឹកអោយ សើមៗជានិច្ច។ ផ្អាប់ ទុកពី១ទៅ២យប់ដើម្បីអោយដុះពន្លកទើបយកទៅដាំ។ ២-ការរៀបចំដីៈ ត្រូវភ្ជួរដីលើកទី១ភ្ជួរកំចាត់ស្មៅ ភ្ជួរលើកទី២និងរាស់អោយរាបស្មើល្អ រួចលើករងដែលមានទទឹង៨០សង់ទីម៉ែត្រទៅ១២០ សង់ទីម៉ែត្របណ្តោយអាស្រ័យយើងចង់បាន បន្ទាប់មក យកជីដែលផ្សំពីលាមកសត្វមកដាក់ទ្រាប់បាតហើយជ្រំដីត្រឡប់សារចុះ ឡើងៗដើម្បីអោយជីចូលទៅក្នុងដី បន្ទាប់មក យករនាស់មក រាស់ដីអោយ បានស្មើល្អ។ របៀបផ្សំជីលាមកសត្វៈ ក-ធាតុផ្សំ (លាមកសត្វ១គីឡូក្រាម អង្កាម១គីឡូក្រាម កន្ទក់១គីឡូក្រាម មេជី១០សេសេ ស្កររងូ១០សេសេ ទឹក១០លីត្រ) ខ-របៀបលាយ (លាយច្របល់ធាតុទាំងអស់ចូលគ្នាផ្អាប់ទុក៧ថ្ងៃប្រើបាន) បញ្ជាក់ មេជីនិងស្កររងូសូមទាក់ទង០២៣ ៤៥ ៦៦៦ ៨០ ៣-របៀបដាំៈ ឆូតរងដាំដោយទុកចន្លោះពីចង្អូរមួយទៅចង្អូរមួយប្រវែង៥០សង់ទីម៉ែត្រទៅ ១០០សង់ទីម៉ែត្រ រួចហើយ រោយគ្រាប់ដោយចន្លោះ ពីគ្រាបើមួយទៅមួយ ប្រវែង១សង់ទីម៉ែត្រទៅ២សង់ទីម៉ែត្រ បន្ទាប់មក យកកំទេចចំបើង គ្