ការដាំត្រកួន
វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំបន្លែ » ការដាំត្រកួន
១-ការរៀបចំគ្រាប់ពូជ៖ យើត្រូវយកគ្រាប់ពូជត្រាំក្នុងទឹកជីធម្មជាតិរយះពេល១២ម៉ោង រួចស្រង់គ្រាប់ពូជរួចយកក្រណាត់ មកខ្ចប់និងផ្សើមទឹកអោយ សើមៗជានិច្ច។ ផ្អាប់
ទុកពី១ទៅ២យប់ដើម្បីអោយដុះពន្លកទើបយកទៅដាំ។
២-ការរៀបចំដីៈ ត្រូវភ្ជួរដីលើកទី១ភ្ជួរកំចាត់ស្មៅ ភ្ជួរលើកទី២និងរាស់អោយរាបស្មើល្អ រួចលើករងដែលមានទទឹង៨០សង់ទីម៉ែត្រទៅ១២០ សង់ទីម៉ែត្របណ្តោយអាស្រ័យយើងចង់បាន បន្ទាប់មក យកជីដែលផ្សំពីលាមកសត្វមកដាក់ទ្រាប់បាតហើយជ្រំដីត្រឡប់សារចុះ ឡើងៗដើម្បីអោយជីចូលទៅក្នុងដី បន្ទាប់មក យករនាស់មក រាស់ដីអោយ បានស្មើល្អ។
របៀបផ្សំជីលាមកសត្វៈ
ក-ធាតុផ្សំ (លាមកសត្វ១គីឡូក្រាម អង្កាម១គីឡូក្រាម កន្ទក់១គីឡូក្រាម មេជី១០សេសេ ស្កររងូ១០សេសេ ទឹក១០លីត្រ)
ខ-របៀបលាយ (លាយច្របល់ធាតុទាំងអស់ចូលគ្នាផ្អាប់ទុក៧ថ្ងៃប្រើបាន)
ខ-របៀបលាយ (លាយច្របល់ធាតុទាំងអស់ចូលគ្នាផ្អាប់ទុក៧ថ្ងៃប្រើបាន)
បញ្ជាក់ មេជីនិងស្កររងូសូមទាក់ទង០២៣ ៤៥ ៦៦៦ ៨០
៣-របៀបដាំៈ ឆូតរងដាំដោយទុកចន្លោះពីចង្អូរមួយទៅចង្អូរមួយប្រវែង៥០សង់ទីម៉ែត្រទៅ ១០០សង់ទីម៉ែត្រ រួចហើយ រោយគ្រាប់ដោយចន្លោះ ពីគ្រាបើមួយទៅមួយ ប្រវែង១សង់ទីម៉ែត្រទៅ២សង់ទីម៉ែត្រ បន្ទាប់មក យកកំទេចចំបើង គ្របការពារ កុំអោយហួតសំណើម។
៤-ការប្រើជី PN៖ រយះពេល៧ថ្ងៃយើងប្រើជី PNម្តងជាលើកទីមួយដោយប្រើជី៣មុខក្នុង មួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។ លើកទីពីរយើងដាក់៧ថ្ងៃ បន្តាប់ ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់ ៦ដបក្នុង ១ហិចតា ។លើកទី៣យើងដាក់៧ថ្ងៃ បន្តាប់ពីដាក់លើកទី២ហើយដោយប្រើ ជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។
៥ការថែទាំៈ
របៀបផ្សំជីទឹក
-កាកសំណល់ផ្លែឈើ ១គក្រ
-កាកសំណល់បន្លែ ១គក្រ
-ខ្យងខ្ចៅ ១គក្រ
-លាមកសត្វ ១គក្រ
-មេជី ២០សេសេ
-ស្ករងូ ២០សេសេ
-ទឹក ១០លីត្រ
៦ការប្រមូលផលៈ
ក្រោយពីដាំរយះពេល១៥ទៅ២៥ថ្ងៃយើងអាចដកប្ញកាត់ត្រកួនបានហើយ។
- ក្រោយពីដាំហើយយើងស្រោចទឹកអោយបានជោគ១ថ្ងៃ២ដង
- ដកស្មៅអោយបានញឹកញាប់
- ជ្រំដីធ្វើអោយដីធូងាយជ្រាបទឹកខ្យល់ចេញចូលបានស្រូល
- ស្រោចទឹកជីធម្មជាតិ
- ដកស្មៅអោយបានញឹកញាប់
- ជ្រំដីធ្វើអោយដីធូងាយជ្រាបទឹកខ្យល់ចេញចូលបានស្រូល
- ស្រោចទឹកជីធម្មជាតិ
របៀបផ្សំជីទឹក
ក-ធាតុផ្សំ
-កាកសំណល់ត្រី ១គក្រ-កាកសំណល់ផ្លែឈើ ១គក្រ
-កាកសំណល់បន្លែ ១គក្រ
-ខ្យងខ្ចៅ ១គក្រ
-លាមកសត្វ ១គក្រ
-មេជី ២០សេសេ
-ស្ករងូ ២០សេសេ
-ទឹក ១០លីត្រ
ខ-របៀបលាយ
លាយច្របល់ធាតុទាំងអស់ចូលគ្នាផ្អាប់ទុក៧ថ្ងៃប្រើបាន។
បញ្ជាក់ មេជីនិងស្កររងូសូមទាក់ទង០២៣ ៤៥ ៦៦៦ ៨០
គ-របៀបប្រើ
យកទឹកជី១លីត្រលាយទឹក៥០០០លីត្រស្រោចត្រកួនរបស់យើង
៦ការប្រមូលផលៈ
ក្រោយពីដាំរយះពេល១៥ទៅ២៥ថ្ងៃយើងអាចដកប្ញកាត់ត្រកួនបានហើយ។
Comments
Post a Comment