Posts

Showing posts from March, 2017

បង្កើតកែឆ្នៃ-កន្ធុំ​ថេត​រុក្ខជាតិ​មាន​ប្រយោជ​ន៍​

Image
បង្កើតកែឆ្នៃ-កន្ធុំ​ថេត​រុក្ខជាតិ​មាន​ប្រយោជ​ន៍​ កន្ធុំ​ថេត ដែល​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Leucaena Glaucr ឈ្មោះ​ជា​ភាសា​អង់គ្លេស​ហៅថា លី​ដ​ទ្រី (Lead tree) ។​នៅ​ប្រទេស​កម្ពុជា​យើង ” កន្ធុំ​ថេត ” ត្រូវបាន​គេ​ហៅ​ដោយ​ឈ្មោះ​ជា​ច្រើន​ដូចជា សំបួរ​, កន្ទុំ​ទេស​, កន្ធុំ​ថេត ជាដើម ។​​រុក្ខជាតិ​នេះ​មាន​ដុះ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ដោយ​ការដាំ ឬ ត្រូវ​បាន​ដុះ​ដោយ​ប្រការ​ណាមួយ ។​ ​ខ្មែរ​យើង​និយម​ដាំ​វា​ធ្វើ​នៅរ​បងរស់ ដាំ​លាយ​ជាមួយ​ដំណាំ​ផ្សេងៗ ឯ​ការប្រើ​ការ​វិញ​នោះ​គឺ​ភាគច្រើន​និយម​នាំ​គ្នា​បេះ​យក​ត្រួយ​​ខ្ចីៗ​មក​ធ្វើជា​ល្បោយ​នំ​បញ្ចុក និង​ជួនកាល​យក​ធ្វើ​ជា​អន្លក់​ក៏មាន ។​ ​ជា​រុក្ខជាតិ ​មួយ​ប្រភេទ ដែល​មាន​ការ​លូតលាស់់​យ៉ាង​ឆាប់រហ័ស​ដើម​និង​មែក​របស់​វា​អាច​យកមក​ធ្វើ​ជា​ អុស​ដុត​សម្រាប់​ចំអិន​អាហារ សំបក​របស់​វា​គេ​យក​ធ្វើ​ជា​លក្ខ​ពណ៌​លឿង ឯ​ផ្លែ​ខ្ចីៗ​របស់​វា​កូនក្មេង​ចូលចិត្ត​បេះ​យក​មក​ប្រឡេះ​គ្រាប់​បរិភោគ​ លេង ចំណែក​ស្លឹក​របស់​វា​វិញ គឺជា​ចំណី​សត្វ​យ៉ាង​ល្អ​បំផុត ពីព្រោះ​វា​សម្បូរណ៌​ដោយ​ប្រូតេអ៊ីន​យ៉ាងច្រើន ។​វា​អាច​ដុះ​ លូតលាស់​រហូត​ដល់​កំពស់ ៨​ម៉ែត្រ តែ​ជួនកាល​មាន​កំពស់​ទាប​ជ

ការ​ចិញ្ចឹម​សត្វ-បង្កង​ក្នុង​ស្រះ

Image
ការ​ចិញ្ចឹម​សត្វ-បង្កង​ក្នុង​ស្រះ ដើម្បី​ចិញ្ចឹម​បង្កង​ដោយ​ជោគជ័យ ចាំ បាច់​ត្រូវ​យកចិត្ដទុកដាក់​លើក​ត្ដា​សំខាន់​៣ យ៉ាង គឺ ការ​រៀបចំ​ស្រះ ការ​គ្រប់គ្រង​គុណ ភាព​ទឹក និង​ការ​ផ្ដល់​ចំណី ។ រដូវ​កាល​ចិញ្ចឹម ៖ អាច​ចិញ្ចឹម​បាន​ពេញ​១ ឆ្នាំ អាស្រ័យ​ដោយ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ។ វិធីសាស្ដ្រ​ចិញ្ចឹម ៖ ការ​ចិញ្ចឹម​បង្កង​ក្នុង ស្រះ​មាន​៣​របៀប គឺ​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ តូច ឬ​ជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ ឧស្សាហកម្ម ។ -​ការ​ចិញ្ចឹម​ ទ្រង់ទ្រាយ​តូច ឬ​ជា​លក្ខណៈ គ្រួសារ ៖ ជា​របៀប​ចិញ្ចឹម​ដែល​មិន​ចំណាយ ទុន​ច្រើន​លើ​ការ​ទិញ​សំភារ​មក​ប្រើប្រាស់ ចំណី និង​មិន​ទាមទារ​បច្ចេកទេស​ខ្ពស់ ។ ទិន្ន ផល​អាច​ទទួល​បាន​ពី​២០០​ទៅ​៤០០​គីឡូ ក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​ពី​៦ ទៅ​៨​ខែ ។ -​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម ៖ ស្រះ​ត្រូវ មាន​លក្ខណៈ​សម​ស្រប​តាម​បច្ចេកទេស ទាម ទារ​ឱ្យ​មាន​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម និង ចំណាយ​ទុន​ច្រើន ដូច​ជា​ការ​ទិញ​ពូជ និង ចំណី ។ ទិន្នផល​អាច​ទទួល​បាន​ពី​៦០០​ទៅ ១.៥០០​គីឡូក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​៦​ទៅ​៨​ខែ ។ -​ការ ​ចិញ្ច

ផល​នៃ​កសិកម្ម​ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា

Image
ផល​នៃ​កសិកម្ម​ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គេ​ដឹង​ច្បាស់​ថា កសិកម្ម​មាន​ផល​យ៉ាង​ជ្រាលជ្រៅ​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​​។ នៅ​ក្នុង  Blog  លើក​មុន ខ្ញុំ​បាន​បញ្ជាក់​ពី​កសិកម្ម​ដែល​មាន​និរន្តភាព និង​ទ្រាំទ្រ​បាន​នឹង​អាកាសធាតុ ថែម​ទាំង​ដើរ​តួនាទី​មួយ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​ប្រើ​កំលាំង​មនុស្ស​ចំនួន​ជាង ៥០​% នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ភាព​ជា​ផ្នែក​តែ​មួយ​គត់​នៃ​សេដ្ឋកិច្ច កសិកម្ម​មាន​ចំណែក​ជាង ៣០​% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា​។ ដោយសារ​មាន​ក្របខ័ណ្ឌ​ច្បាប់​ដែល​អនុគ្រោះ​សំរាប់​ការ​ធ្វើ​ជំនួញ ហើយ​អត្រា​នៃ​កំណើន​លូតលាស់​ប្រចាំ​ឆ្នាំ​គិត​ជា​មធ្យម​មាន ៧​% ក្នុង​មួយ​ឆ្នាំ នៅ​ក្នុង​រយៈពេល​មួយ​ទសវត្ស​កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា​នឹង​មាន​ការ​រីក​ចំរើន​បន្ត​ទៀត នៅ​ក្នុង​ផ្នែក​កសិកម្ម និង​វិស័យ​ដែល​មាន​ការ​ទាក់ទង​នឹង​កសិកម្ម​។ ការ​នេះ​នឹង​ផ្តល់​ឱកាស​ល្អ​ៗ​ជា​ច្រើន​សំរាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​រក​ស៊ី​ជាមួយ​ប្រទេស​កម្ពុជា​។ ស្រូវ​របស់​កម្ពុជា​គឺ​ជា​គំរូ​មួយ​ដ៏​ល្អ​នៃ​តំលៃ​បន្ថែម​ទៅ​លើ​សេដ្ឋកិច្ច​ដែល​មាន​ជោគជ័យ​នៃ​មុខរបរ​កសិកម្

អង្គការ​កសិករ និង សហគមន៍​កសិកម្ម​មា​ន​សារសំខាន់​សំរាប់​កម្ពុជា

Image
លោក ច័ន្ទ សារុន​ រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានបញ្ជាក់​ការ​ពី​ពេល​ថ្មីៗ​នេះ​ថា​ក្នុង​បរិបទ​នៃ​តម្រូវការ ស្បៀងអាហារ​កា​រវិ​វ​ត្តិ​ន៍​របស់​សេដ្ឋកិច្ច​និង​ការប្រកួតប្រជែង​ទីផ្សារ​នៅក្នុង​តំបន់​និង​សាកលលោក​នាពេល​បច្ចុប្បន្ន​ការអភិវឌ្ឍ ​រចនាសម្ព័ន្ធ​អង្គការ​កសិករ ​(​សហគមន៍​កសិកម្ម​) ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង សំខាន់​ដល់​ការបង្កើន​ផលិតភាព​ពិពិធ​ភាវូបនីយកម្មកសិកម្ម​និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម​ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀងអាហារ​ចីរភាព​កំណើនសេដ្ឋកិច្ច​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​ លោក​បាន​បន្តថា​ការពង្រឹង​តួនាទី​និង​ការលើកកម្ពស់​សមត្ថភាព​រចនាសម្ព័ន្ធ​អង្គការ​កសិករ​និង​សហគមន៍​កសិកម្ម​គឺជា​សកម្មភាព​អាទិភាព​ដើម្បី​គាំទ្រ​និង​សម្របសម្រួល​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ផលិតកម្ម​បញ្ហា​ទីផ្សារ​តម្រូវការ​និង​កង្វល់នានា​ដែល​សមាជិក​សហគមន៍​តែងតែ​ជួបប្រទះ​ពោលគឺ​ការពង្រឹង​ភាពជា​ម្ចាស់​របស់​កសិករ​ការជួយ​លើកកម្ពស់​សមត្ថភាព​ក​សិ​ករ​និងសហគមន៍​កសិកម្ម​ក្នុងការ​ទទួលបាន​នូវ​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​និង​ការប្រើប្រាស់​ឥណទាន​ឲ្យ​មាន​ប្រសិទ្ធភាព​។​ គ

កសិកម្មនៅកម្ពុជា

Image
កសិកម្មនៅកម្ពុជា កម្ពុជា​ ជាប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​កសិកម្ម​ជា​សំខាន់​ព្រោះ​ប្រជាជន​ប្រមាណ ៨០% ទៅ ៨៥%​ជាកសិករ ហើយ​កសិកម្ម​ផ្ដល់ ៥០%​នៃ​ផលិតផល​ជាតិ​សរុប។ ផលិតផល​កសិកម្ម​រួម​មាន​ដំណាំ ស្រូវ  និង​ដំណាំ​រួម​ផ្សំ ៦៣% ការចិញ្ចឹម​សត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះ​បញ្ជាក់ឲ្យឃើញថា​ប្រជាជន​កម្ពុជា​មាន​កម្រិត​ជីវភាព​ទាប​នូវ​ឡើយ ។ យល់ដឹង [ កែប្រែ ] ប្រជាជន​កម្ពុជា​យើង​ភាគច្រើន​រស់នៅ​តាម​ជនបទ ហើយ​ប្រកប​របរ​កសិកម្ម។ ទោះ​បី​ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​សម្រាប់​ដំណាំ​ស្រូវ​ពី ៨៥% ទៅ ៩០%​ក៏ដោយ​ក៏​គ្រួសារមួយចំនួន​ផលិត​ស្រូវ​ពុំ​បាន​គ្រប់គ្រាន់​តាម​តម្រូវការឡើយ។ ១.ប្រភេទ​កសិករ [ កែប្រែ ] តាម​ការ​ស្រាវជ្រាវ​បា​ន​ឲ្យដឹងថា​ ចំនួន​គ្រួសារ​ដែល​ប្រកប​របរ​កសិកម្ម​មាន​ប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារ​នៅ​ទូទាំង​ប្រទេស។ គេអាច​ចែក​​ប្រភេទ​កសិករ​ទាំង​នោះ​ជា​ប្រភេទ​ធំៗ​ដូចតទៅ ៖ កសិករផលិត​ស្រូវ ឬ អ្នកស្រែ ៖ មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ប្រទេស និង​និយម​ធ្វើ​ស្រូវ​វស្សា (រដូវភ្លៀង)លើផ្ទៃ​ដីទំនាប។ កសិករទាំងនោះ​អាច​រកប្រាក់​ដើម្បី​បង្គ្រប់ចំណូលរបស់ពួកគេ​ដោយ​ការងារ​ផ្សេងៗ​ទៀត (ចិញ្ចឹមសត្វ ន

ដំណាំ​អំពៅ

Image
បរិស្ថាន​នៃដំណាំ​អំពៅ អំពៅជាដំណាំមួយប្រភេទដែលទាមទារកំដៅខ្លាំងសំរាប់ការលូតលាស់ដងដើមក្នុងរយៈពេលលូតលាស់ដងដើម ស្លឹក ដំណាំនេះទាមទារសីតុណ្ហភាពខ្ពស់ ជាមធ្យម ២៥អង្សាសេ ទៅ ៣០អង្សាសេ ក្នុងរយៈពេល២៤ម៉ោង លើកលែងតែដល់ដំណាក់កាលកកើតស្ករគឺ ២ ទៅ ៣ខែ មុនពេលកាប់ ទើបទាមទារ សីតុណ្ហភាពជាមធ្យម ១៨ ទៅ ២២ អង្សាសេ ដើម្បីអាចបង្កើនជាតិស្ករច្រើន។ ដំណាំនេះ ក៏ជាដំណាំមួយដែលត្រូវការទឹកច្រើនបង្គួរដែរ ដូច្នេះដើម្បីធានាអោយបានផលល្អ យើងត្រូវលៃយ៉ាងណាពេលដែលដំណាំស្ថិតក្នុងដំណាក់កាលលូតលាស់ខ្លាំង អាចចំពេលដែលមានភ្លៀងធ្លាក់ច្រើន ហើយផ្ទុយទៅវិញ ប្រមាណជា ២ ទៅ ៣ ខែមុនពេលប្រមូលផលអាចចំពេល ដែលមានភ្លៀងធ្លាក់តិច ឬ ស្ទើរតែគ្មានភ្លៀងធ្លាក់ទើបជាការប្រសើរ ក្នុងការផ្តល់ទិន្នផលស្ករខ្ពស់។ ប្រភេទដីដែលល្អសំរាប់ដំណាំអំពៅគឺដីល្បប់ល្បាយខ្សាច់ មិនជាំទឹក ដីច្រោះទឹកល្អ ដីដែលមានជីជាតិល្អ ដែលមានស្រទាប់ទីមួយ ជ្រៅ និងជាដីដែលមាន pH5,5 ទៅ 6,8។ ចំពោះប្រទេសកម្ពុជាយើង ដីដែលសមស្របសំរាប់ដំណាំនេះ គឺដីល្បប់ល្បាយខ្សាច់តាមដងទន្លេ ដីក្រហម និងដីខ្មៅតាមដំបន់ខ្ពង់រាប។ ដំណាំនេះដាំបានល្អនៅលើដីស្រទាប់ទី១ រាក់ (ជម្រៅសំរាប់ស្រទាប់ទី១ រាក់ជាង ២០ស.ម) ចំពោះដីដែលមានគ្រួស