អំពីកសិកម្ម

តើកសិកម្មគឺជាអ្វី? 

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ជំនួញ​មក​ពី​ក្រៅ​ប្រទេស​និង​អ្នកជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បោះ​ទុន​វិនិយោគ​យ៉ាង​ច្រើន​ទៅ​ក្នុងវិស័យ​កសិកម្ម ដូចជា​៖ការ​ដាំ​កៅស៊ូ ដាំ​ដំឡូងមី ដំា​ពោត ដាំ​ដើម​មៀន ដាំ​សណ្តែក​សៀង ដាំ​ធូរេន ដាំ​ស្វាយ ដាំ​ស្រូវនិង​ដំណាំ​កសិកម្ម​ជា​ច្រើន​មុខ​ផ្សេងទៀត។ ជា​តួលេខ​ពិត​ប្រាកដ គេ​មិនទាន់​មាន​នៅ​ឡើយ​ទេ​ប៉ុន្តែ​អ្នក​ជំនួញ​ជា​ច្រើ​ន​បាន​រំពឹង​ទុក​ជាមុន​ថា មុខ​របរ​រកស៊ី​ដែល​ចំណេញ​បាន​ប្រាក់​ច្រើន​នាពេលអនាគត​គឺ​វិស័យ​កសិកម្ម​។ អ្នក​ជំនួញ​ខ្លះ​មាន​ដី​រាប់​រយ​ហិកតា​សម្រាប់​ធ្វើស្រែ​និង​ដាំ​ដំណាំ​កសិកម្ម​។ ​អ្នក​ជំនួញ​ខ្លះ​ទៀត​មាន​ដីដល់​ទៅ​រាប់ម៉ឺន​ហិកតា​សម្រាប់​ធ្វើ​កសិកម្ម​នា​ពេល​អនាគត។ និន្នាការ​ងាក​មក​ធ្វើ​កសិកម្ម​នេះ​ទើប​ចាប់់​ផ្តើម​មាន​ចលនា​ខ្លាំង​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ កាល​ពី​ពេល​មុន អ្នក​ជំនួញ​ខ្មែរ​ចូល​ចិត្ត​រកស៊ីជួញដូរដីធ្លី​ជាជាងធ្វើកសិកម្ម។ វិស័យកសិកម្មត្រូវ​បាន​គេមើលរំលង​យ៉ាងឆ្ងាយ​បើទោះបីជាប្រទេសក្រីក្រ​មួយនេះ​ជា​ប្រទេស​កសិកម្មក៏ដោយ។ ប៉ុន្តែ​ឥឡូវ​នេះ ការ​ដាំដុះ​ដំណាំ​កសិកម្ម​​បាន​និង​កំពុង​កើន​ឡើង​គួរ​អោយកត់​សម្គាល់។ ការ​ដាំដុះ​កើន​ឡើង​មែន ប៉ុន្តែ​​បញ្ហា​ប្រឈម​ក៏​មាន​ច្រើន​ដែរ។ បញ្ហា​ប្រឈមធំៗ​មាន​ពីរ។ ទី១ ៖ បញ្ហា​កង្វះ​ខាត​ប្រព័ន្ធ​ធារាសាស្រ្ត​និង​​បញ្ហា​កង្វះទីផ្សារ។ ចំពោះ ​បញ្ហា​ទីមួយ​នេះ​ ប្រជា​កសិករ​ខ្មែរ​និង​អ្នក​ជំនួញ​ផ្នែក​កសិកម្ម​បាន​ប្រឈម​តាំង​ពី​យូរ​យារ​​ ណាស់​មក​ហើយ។ ហើយ​វា​នៅ​តែ​បន្ត​ប្រឈម​ដដែល។ រដ្ឋាភិបាល​បាន​ដឹង​បញ្ហា​នេះ​ច្បាស់​​ហើយ​ អ៊ីចឹង​ហើយ​ទើប​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​ព្យាយាម​ជួសជុល​ ស្តារ កែលម្អប្រព័ន្ធធារាសាស្ត្រ​ចាស់​ៗ​ឡើង​វិញ។​ មិនត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​និង​កំពុង​​​កសាង​​បណ្តាញ​​ប្រព័ន្ធ​ធារាសាស្រ្ត​ថ្មីៗ​មួយ​ចំនួ​បន្ថែម​ទៀត។ ប៉ុន្តែ​បើទោះ​បីជាយ៉ាងនេះ​ក្តី ក៏​ប្រទេស​​កម្ពុជា​នៅ​ខ្វះ​ប្រព័ន្ធ​ធារាសាស្រ្ត​យ៉ាង​ច្រើន​ដើម្បីស្រោច​ស្រព​ដីដាំ​កសិកម្ម​។ វិស័យ​កសិកម្ម​ខ្មែរ​មិន​អាច​លូតលាស់​ដូច​ប្រទេស​មួយ​ចំនួន​នៅ​ជិត​ខាង​កម្ពុជា​បាន​ទេ​ប្រសិន​បើ​ប្រទេស​នេះ​នៅ​តែ​ធ្វើ​ស្រែ​ប្រវ៉ាស់​នឹង​មេឃ​ ហើយបច្ចេកទេស​កសិកម្ម​នៅ​ទន់​ខ្សោយ។ កសិកម្ម​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​កសិកម្ម​របៀប​គ្រួសារ​ភាគ​ច្រើន​ពោល​គឺ​កម្ពុជា​មិនទាន់​ឈាន​ដល់​បរិបទ​កសិកម្ម​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​នៅ​ឡើយ​ទេ។

Comments

Popular posts from this blog

ដំណាំ​អំពៅ

ការដាំត្រកួន

លក្ខណៈ​រូបសាស្ត្រ​នៃ​ដំណាំ​ស្រូវ