អំពីខ្ញុំ
ខ្ញុំបង្កើតគេហទំព័រផ្ទាល់ខ្លួននេះឡើង គឺដើម្បីកត់ត្រានូវកំណត់ហេតុ យោបល់ និងទស្សនៈផ្ទាល់ខ្លួន ព្រមទាំងរូបថតផ្សេងៗ ដែលខ្ញុំបានថតនៅតាមទីជនបទ ស្រែចំការក្នុងស្រុកខ្មែរយើង។ ខ្ញុំស្រឡាញ់ចូលចិត្តទេសភាពជនបទស្រែចំការ ណាស់… ហេតុនេះហើយបានជាខ្ញុំជ្រើសរើសឈ្មោះរបស់គេហទំព័រផ្ទាល់ខ្លួន របស់ខ្ញុំថា “ស្រុកស្រែ“…។
ខ្ញុំជាអ្នករស់នៅជនបទ ស្រែចំការ ដូចអ្នកស្រែចំការខ្មែរយើងទូទៅដែរ… គឺជាអ្នកស្រុកដែលរស់នៅតាមបណ្តោយដងទន្លេបាសាក់ត្រើយខាងកើត…។ បច្ចុប្បន្នខ្ញុំប្រកបការងារជាបុគ្គលិកសាមញ្ញៗ ធម្មតានៅក្នុងអង្គការមនុស្សធ៌មមួយ។ ឆ្លៀតពេលទំនេរក្នុងថ្ងៃឈប់សំរាក ខ្ញុំនឹងចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ព្រមទាំងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំដែលមានទាំងប៉ុន្មាននៅទីនេះ ហើយខ្ញុំក៍សប្បាយរីករាយក្នុងការរៀនសូត្រនូវចំណេះដឹងទាំងឡាយ ពីអ្នកដែលនៅជុំវិញខ្ញុំក្នុងទីនេះដែរ…
ប្រទេសកម្ពុជា បង្កើនការដាំដុះផលិតផលកសិកម្មគួរអោយកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែប្រទេសក្រីក្រមួយនេះនៅប្រឈមនឹងកង្វះខាតប្រព័ន្ធធារាសាស្រ្ត ខ្វះទីផ្សារនិងខ្វះរោងចក្រកែច្នៃ។
Comments
Post a Comment