អង្គការកសិករ និង សហគមន៍កសិកម្មមានសារសំខាន់សំរាប់កម្ពុជា
លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ការពីពេលថ្មីៗនេះថាក្នុងបរិបទនៃតម្រូវការ ស្បៀងអាហារការវិវត្តិន៍របស់សេដ្ឋកិច្ចនិងការប្រកួតប្រជែងទីផ្សារនៅក្នុងតំបន់និងសាកលលោកនាពេលបច្ចុប្បន្នការអភិវឌ្ឍ រចនាសម្ព័ន្ធអង្គការកសិករ (សហគមន៍កសិកម្ម) ពិតជាបានចូលរួមចំណែកយ៉ាង សំខាន់ដល់ការបង្កើនផលិតភាពពិពិធភាវូបនីយកម្មកសិកម្មនិងពាណិជ្ជូបនីយកម្មកសិកម្មដើម្បីធានាបាននូវសន្តិសុខស្បៀងអាហារចីរភាពកំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបានបន្តថាការពង្រឹងតួនាទីនិងការលើកកម្ពស់សមត្ថភាពរចនាសម្ព័ន្ធអង្គការកសិករនិងសហគមន៍កសិកម្មគឺជាសកម្មភាពអាទិភាពដើម្បីគាំទ្រនិងសម្របសម្រួលក្នុងការជួយដោះស្រាយបញ្ហាផលិតកម្មបញ្ហាទីផ្សារតម្រូវការនិងកង្វល់នានាដែលសមាជិកសហគមន៍តែងតែជួបប្រទះពោលគឺការពង្រឹងភាពជាម្ចាស់របស់កសិករការជួយលើកកម្ពស់សមត្ថភាពកសិករនិងសហគមន៍កសិកម្មក្នុងការទទួលបាននូវកម្ចីពីស្ថាប័នហិរញ្ញវត្ថុនិងការប្រើប្រាស់ឥណទានឲ្យមានប្រសិទ្ធភាព។

គួររំលឹកថាសហករណ៍នៅកម្ពុជាដែលមានការប្រែប្រួលទៅតាមព្រឹត្តិការណ៍នយោបាយនៃប្រទេសជាតិពីការកកើតដំបូងនាឆ្នាំ១៩៥៦មកដល់បច្ចុប្បន្ន ។ អនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើតនិងការប្រព្រឹត្តទៅរបស់សហគមន៍កសិកម្មឆ្នាំ២០០១ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានកំណត់នូវនីតិវិធីចងក្រងបង្កើតនិងដំណើរការប្រព្រឹត្តទៅរបស់សហគមន៍កសិកម្មដើម្បីលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តពីប្រជាកសិករដែលមានមុខរបរកសិកម្មកសិពាណិជ្ជកម្មនិងសេវាកម្មពាក់ព័ន្ធនឹងផលិតកម្មកសិកម្មដោយផ្អែកលើគោលការណ៍គ្រឹះសហករណ៍អន្តរជាតិសំដៅលើកកំពស់សេដ្ឋកិច្ចសង្គមនិងវប្បធម៌របស់សមាជិកព្រមទាំងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ចាប់ពីឆ្នាំ២០០៣មកដល់ឆ្នាំ២០១១នេះសហគមន៍កសិកម្មសរុបទាំងអស់នៅទូទាំងប្រទេសមានចំនួន២៧៣សហគមន៍ដែលបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការនិងបានដំណើរការមុខរបរនិងជំនួញក្នុងប្រព័ន្ធផលិតកម្មកសិកម្មកសិឧស្សាហកម្មកសិពាណិជ្ជកម្មនិងសេវាកម្មពាក់ព័ន្ធនឹងខ្សែចង្វាក់ផលិតកម្មកសិកម្មដោយមិនរាប់បញ្ចូលនូវចំនួនសហគមន៍ព្រៃឈើនិងសហគមន៍នេសាទទេ៕
Comments
Post a Comment